តើគួរសម្រេចចិត្តជ្រើសអាជីពអ្វីក្រោយពេលបញ្ចប់បរិញាបត្រ?

ការសម្រេចចិត្តជ្រើសយកអាជីពមួយក្រោយពេលបញ្ចប់បរិញ្ញាបត្រគឺមិនមែនជារឿងងាយនោះទេ។ ជម្រើសអាជីពអាចមានច្រើន ដូច្នេះតើគួរធ្វើយ៉ាងដូចម្តេចទើបដឹងថាអាជីពមួយណាដែលសមនឹងអ្នក? ទោះបីថាការសម្រេចចិត្តគឺអាចមានការលំបាក តែប្រសិនបើអ្នកដឹងពីវិធីមួយចំនួនវានឹងអាចជួយអ្នកអោយងាយស្រួលក្នុងការស្វែងរកអាជីពដែលសាកសមបំផុតសម្រាប់អ្នក។

១/ កំណត់គោលដៅជីវិត

មុននឹងអ្នកអាចជ្រើសរើសអាជីពដែលអ្នកស្រលាញ់បាន អ្នកគួរតែធ្វើការពិចារណាគោលដៅជីវិតអ្នកអោយបានច្បាស់សិន។​ តើនៅថ្ងៃអនាគតអ្នកចង់ធ្វើអ្វី? បំរើការងារនៅក្រុមហ៊ុន ឫបើកមុខជំនួញខ្លួនឯង? ដើម្បីទៅដល់គោលដៅនោះតើអ្នកត្រូវធ្វើអ្វីខ្លះ?

២/ វាយតំលៃខ្លួនឯង

ជំហានបន្ទាប់ក្រោយពីអ្នកបានកំណត់គោលដៅជិវិតហើយ អ្នកគួរតែដឹងពីខ្លួនឯងអោយច្បាស់។ តើអ្នកចូលចិត្តបរិយាកាសការងារបែបណា? តើប្រភេទការងារបែបណាដែលអ្នកពេញចិត្តធ្វើ? តើអ្នកជាមនុស្សចូលចិត្តធ្វើការងារជាក្រុមឫក៏ធ្វើការម្នាក់ឯង? វាមានកត្តាច្រើនដែលអ្នកគួរដឹងពីខ្លួនឯងអោយបានច្បាស់មុននឹងសម្រេចចិត្តស្វែងរកការងារ។

៣/ ស្វែងរកការងារដែលអ្នកស្រលាញ់

ក្រោយពីអ្នកបានធ្វើការវាយតំលៃលើខ្លួនឯងហើយ អ្នកប្រាកដជាអាចស្មានមើលដឹងហើយថាការងារប្រភេទបែបណាដែលអ្នកស្រលាញ់ពេញចិត្តធ្វើ។ អ្វីដែលអ្នកគួរធ្វើបន្ទាប់គឺស្វែងរកប្រភេទការងារដែលអ្នកចង់ធ្វើនោះ។ ពិតណាស់សំរាប់ការស្វែងរកការងារគឺវាងាយខ្លាំងណាស់់។ នៅក្នុងសម័យកាលនេះអ្នកអាចប្រើប្រាស់កម្មវិធីផ្សេងៗនានាតាមប្រព័ន្ធ Online ដើម្បីជួយអ្នកក្នុងការស្វែងរកការងារនោះបាន។ ជាក់ស្តែងដូចជានៅក្នុងគេហទំព័រ Kobjob អ្នកអាចងាយស្រួលស្វែងរកការងារដោយគ្រាន់តែចុចស្វែងរកការងារដែលអ្នកចង់ធ្វើនោះទៅជាការស្រេច។

ជីវិត ការសិក្សា និង ការងារ