៣ គន្លឹះងាយៗដែលអាចជួយឲការសិក្សារបស់អ្នកប្រកបដោយប្រសិទ្ធភាព

ការរៀបចំខ្លួនរបស់យើងឲមានរបៀបរបបនិងចេះត្រៀមខ្លួនមុនពេលធ្វើការប្រលងផ្សេងៗគឺអាចជួយឲអ្នកទទួលបាននិទ្ទេសល្អនៅក្នុងថ្នាក់រៀន។ ប៉ន្តែបញ្ហាចោតនោះគឺថាតើអ្នកគួរធ្វើយ៉ាងដូចម្តេចដើម្បីឲការងាររបស់អ្នកមានរបៀប? តើធ្វើយ៉ាងដូចម្តេចដើម្បីត្រៀមខ្លួនឲបានល្អមុនពេលប្រលង? ជារឿយៗយើងតែងតែនិយាយប្រាប់ខ្លួនឯងថាយើងនឹងរៀនអ្វីមួយយប់នេះឫធ្វើការងារដែលគ្រូបានដាក់អោយឲបានចប់មុនថ្ងៃកំណត់ តែដល់ពេលដល់ម៉ោងដែលយើងត្រូវរៀនយើងបើជាធ្វើនេះធ្វើនោះទៅវិញ។ ហើយលទ្ធផលចុងក្រោយគឹយើងទុកការងារនោះចោលទៅវិញ។ ជាការពិតណាស់វាជារឿងមួយដែលពិបាកនឹងធ្វើឲបានតែបើអ្នកដឹងនូវគន្លឺះមួយចំនួនវានឹងអាចជួយអ្នកឲទទួលបានជោគជ័យខ្ពស់។

១.  បង្កើតកាលវិភាគសិក្សា

អ្វីដែលយើងត្រូវធ្វើមុនគេនោះគឺយើងត្រូវដាក់កាលវិភាគឲបានច្បាស់លាស់ពេលដែលទទួលបានកិច្ចការណាមួយពីលោកគ្រូឫសាស្រ្តាចារ្យរបស់យើង។ ត្រូវកំណត់ពេលវេលាជាក់ណាមួយដើម្បីធ្វើវា។

២. លុបបំបាត់ការរំខានផ្សេងៗ

ភាពរំខានគឺមានសឹងតែគ្រប់កន្លែងទាំងអស់រួមបញ្ចូលទាំងការប្រើប្រាស់ប្រព័ន្ធសង្គម Online នានាក៏ដូចជាការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ។ យើងត្រូវរៀនសង្កេតមើលថានៅពេលដែលយើងធ្វើកំពុងធ្វើកិច្ចការនានាតើអ្វីដែលរំខានយើងជាងគេ។ ពេលដែលយើងដឹងថាអ្វីដែលរំខានយើងពីការសិក្សាហើយ យើងត្រូវបោះបង់វាឫទុកវាឲនៅដោយឡែកមួយពេលសិន។ ឩទាហរណ៍ថាបើការប្រើប្រាស់ទូរស័ព្ទធ្វើឲអ្នកមានការរំខាន អ្នកគួរតែបិទវាសិននៅពេលដែលអ្នករៀនឫធ្វើកិច្ចការណាមួយ។

៣. ស្វែងរកកន្លែងសិក្សាដែលល្អបំផុតសំរាប់អ្នក

តំរូវការរបស់មនុស្សម្នាក់ៗគឺខុសគ្នាដូច្នេះវាជាការសំខាន់ណាស់ដែលអ្នកគួរស្វែងរកចំនុចដែលដំណើរការសម្រាប់អ្នក។ កន្លែងសិក្សាល្អបំផុតគឺជាកន្លែងមួយដែលស្ងាត់ល្អភ្លឺច្បាស់ហើយស្ថិតនៅក្នុងបរិវេនដែលមិនសូវមានមនុស្សរំខានច្រើន។ ការសិក្សានៅក្នុងកន្លែងដែលអ្នកមិនមានអ្នករំខានគឺអាចជួយឲអ្នកមានការផ្តោតទៅលើកិច្ចការងារបានល្អជាងកន្លែងដែលមានមនុស្សច្រើនហើយមានការរំខានច្រើន។

គន្លឹះជោគជ័យ, ចំណេះដឹងទូទៅ