ហេតុអ្វីបានជាអ្នកមិនត្រូវបាក់ទឹកចិត្តពេលដែលបរាជ័យ?

ភាពបរាជ័យមិនមែនជារឿងដែលអ្នកជួបប្រទះតែម្នាក់ឯងនោះទេ​ គឺវាកើតឡើងចំពោះមនុស្សគ្រប់រូប។ អ្នកដែលជោគជ័យខ្លាំងក្នុងជីវិតជាច្រើននឹងប្រាប់អ្នកដូចគ្នាពីរៀងនេះ។

គន្លឹះដែលជួយអោយអ្នកទទួលបានជោគជ័យមិនថាក្នុងការសិក្សាក្តី អាជីពការងារក្តី គឺស្ថិតនៅលើការសិក្សានិងកែតំរូវទៅលើភាពបរាជ័យរបស់យើង។ បរាជ័យគឺមេរៀនដ៏សំខាន់មួយដែលជួយដាសតឿនយើងឲខិតខំប្រឹងប្រែងកែតំរូវអ្វីដែលយើងកំពុងធ្វើមិនត្រូវឫក៏មិនទាន់ធ្វើបានល្អ។ ទោះថាការបរាជ័យវានឹងអាចធ្វើឱ្យយើងឈឺចាប់តែយើងត្រូវចាំថាវាជាមាគ៌ាមួយដែលជួយឲយើងឆ្ពោះទៅដល់គោលដៅរបស់យើង។

ជាក់ស្តែងមនុស្សជោគជ័យនិងល្បីល្បាញបំផុតនៅលើពិភពលោកបានស៊ូទ្រាំនឹងការបរាជ័យច្រើនបំផុតក្នុងជីវិតរបស់ពួកគេទម្រាំតែពួកគេសំរេចគោលដៅរបស់ពួកគេ។ ម្តងហើយម្តងទៀតភាពបរាជ័យទាំងនោះមិនបានបញ្ឆប់ពួកគេពីគោលដៅឡើយ។ ពួកគេមិនដែលបោះបង់នូវការព្យាយាមរបស់គេឡើយរហូតដល់ពួកគេក្លាយទៅជាមនុស្សជោគជ័យក្នុងពិភពលោក។ ការបរាជ័យនឹងធ្វើអោយអ្នកប្រសើរជាងមុន។ ការបរាជ័យនឹងធ្វើឱ្យជីវិតរបស់អ្នកប្រសើរឡើង។ វានឹងអនុញ្ញាតឱ្យអ្នកឈានដល់ការយល់ដឹងថ្មីៗអំពី ជីវិតស្នេហា ជំនួញ និងមនុស្សនៅជុំវិញអ្នក។

ដូចជាលោក Sylvester Stallone ដែលជាតារាភាពយន្តដ៏ល្បីម្នាក់នៅសហរដ្ឋអាមេរិច គឺជីវិតរបស់គាត់ពោពេញដោយភាពបរាជ័យ។ មានពេលមួយគាត់ពិបាកខ្លាំងពេកគាត់ត្រូវបង្ខំចិត្តលក់ឆ្កែដែលគាត់ស្រលាញ់បំផុតក្នុងតំលៃ $២៥ ដើម្បីបង់ថ្លៃសេវាកម្មភ្លើង។ លើសពីនេះទៀតគាត់ត្រូវបានគេបដិសេធ មិនទទួលយកគាត់ចូលសំដែងក្នុងវិស័យសិល្បៈជាង ១៥០០ ដង។ តែដោយសារការរៀនពីភាពបរាជ័យម្តងហើយម្តងទៀត គាត់បានជំនះនូវភាពបរាជ័យរបស់គាត់ហើយក្លាយជាមនុស្សដែលជោគជ័យមួយរូបក្នុងវិស័យភាពយន្តនៅសហរដ្ឋអាមេរិច។

ដូចនេះ អ្នកក៏ដូចគ្នា។ អ្នកត្រូវតែជំនះភាពបរាជ័យក្នុងជីវិតរបស់អ្នក ហើយដាច់ខាតមិនត្រូវចុះចាញ់ឡើយ។ អ្វីដែលសំខាន់ជាងនេះទៀតគឺអ្នកមិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះថាការបាក់ទឹកចិត្តវាអាចធ្វើឲអ្នកចង់បាត់បង់ឱកាសក្នុងការវិវឌ្ឍខ្លួនក៏ដូចជាការឈានទៅដល់គោលដៅរបស់អ្នក។

ចំណេះដឹងទូទៅ