៥ គន្លឹះដែលជួយអ្នកឲជោគជ័យក្នុងជីវិត

ការបើកអាជីវកម្មថ្មីមិនងាយស្រួលទេ។ អ្នកត្រូវបោះបង់ចោលភាពសុខស្រួលនៃប្រាក់ខែដែលមានស្ថេរភាពហើយទៅចាប់យកអ្វីដែលអ្នកមិនធ្លាប់ស្គាល់និងមិនអាចទាយទុកជាមុនបាន។ មានរឿងជាច្រើនរារាំងយើងពីការលោតផ្លោះដូចជាការភ័យខ្លាចនិងការមិនទុកចិត្តទៅលើខ្លួនឯង។ ដូច្នេះតើយើងគួរធ្វើបែបណាដើម្បីធ្វើឲមានភាពជោគជ័យក្នុងជីវិត?

១/ ផ្តោតលើការប្តេជ្ញាចិត្ត

តើអ្នកប្តេជ្ញាចិត្តយ៉ាងដូចម្តេចចំពោះគោលដៅរបស់អ្នក? តើវាសំខាន់បំផុតសម្រាប់អ្នក? ហើយតើអ្នកសុខចិត្តលះបង់អ្វីខ្លះដើម្បីសំរេចវា? ប្រសិនបើអ្នកឃើញថាខ្លួនអ្នកមានការប្តេជ្ញាចិត្តពេញលេញនោះអ្នកនឹងអាចធ្វើវាឲកើតឡើង។

២/ ចាត់ទុកវាដូចជាចំណេះដឹងថ្មី

ប្រសិនបើអ្នកផ្តោតលើការរកឃើញថ្មីៗ ការកែលំអ និងការសាកល្បងផ្សេងៗរបស់អ្នកជាភាពមួយដែលជួយអោយអ្នកមានករសប្បាយចិត្តនោះវានិងជំរុញអ្នកឲទៅមុខជានិច្ច។ផ្ទុយទៅវិញ ប្រសិនបើអ្នកផ្តោតទៅលើតែលទ្ធផលវានឹងអាចធ្វើឲអ្នកបាត់បង់ការព្យាយាមនៅពេលដែលអ្នកធ្វើវាបរាជ័យបព្រោះថាអ្នកមិនបានចូលចិត្តធ្វើវា។ ដូច្នេះចំណុចសំខាន់គឺផ្តោតលើការធ្វើដំណើរជីវិតរបស់អ្នក​ត្រូវបន្តគិតអំពីអ្វីដែលអ្នកកំពុងរៀននិងអ្វីដែលអ្នកអាចកែលម្អបាននិងធ្វើបែបណាគឺមានចិត្តក្នុងការធ្វើវា។

៣/ មានគោលដៅត្រឹមត្រូវ

ការដឹងពីជំហានរបស់អ្នកដើម្បីឆ្ពោះទៅមុខគឺជាចំនុចចាំបាច់មួយ។ អ្នកគួរតែដឹងពីជំហានដែលអ្នកបំរុងនឹងបោះទៅមុខ។ ដើម្បីធ្វើវាកើត អ្នកគួរតែបំពេញប្រតិទិនប្រចាំសប្តាហ៍របស់អ្នកដោយកត់សម្គាល់នៅពេលដែលអ្នកនឹងធ្វើអ្វីនិងរបៀបធ្វើវា ហើយត្រូវដឹងថាធ្វើវានៅពេលណា។ ពេលដែលហើយបានកំណត់វាហើយ អ្នកគួរតែពិនិត្យឡើងវិញពីរបៀបដែលអ្នកបានធ្វើក្នុងមួយថ្ងៃៗ ថាតើអ្វីដែលអ្នកបានធ្វើហើយ អ្វីដែលអ្នកបានរៀននិងអ្វីដែលត្រូវកែលំអ។

៤/ ត្រូវលុបចោលអ្វីដែលជាការរំខាន

អ្នកត្រូវលុបចោលនូវអ្វីដែលគ្មានន័យនិងរំខានអ្នកជាប្រចាំ។ អ្វីដែលរំខានអ្នកអាចមានតាមទិដ្ឋភាពជាក់ស្តែង តែជាទូទៅការលេងហ្គេម ការដើរលេងជាមួយមិត្តភក្តិ និងការប្រើប្រាស់ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមដូចជា Facebook, Instagram, Youtube,… នានាគឺកត្តារំខានធំៗដែលមនុស្សភាគច្រើនតែងជួបប្រទះ។ ដូច្នេះអ្នកគួរតែរៀនផ្តោតទៅលើអ្វីដែលសំខាន់បំផុតសំរាប់អ្នក ហើយទទួលខុសត្រូវលើពេលានិងគោលដៅរបស់អ្នកដោយខ្លួនឯង។

៥/ ការពារខ្លួនអ្នកពីការអស់កំលាំងចិត្ត

វាងាយស្រួលក្នុងការធ្វើអ្វីមួយនៅពេលអ្នកមានកម្លាំងចិត្តខ្លាំង។ ផ្ទុយទៅវិញពេលដែលអ្នកអស់កំលាំងចិត្តវិញអ្នកនឹងបោះបង់ចោលនូវអ្វីដែលអ្នកចង់ធ្វើ។ ព្យាយាមសង្កេតខ្លួនអ្នកឱ្យស្គាល់សញ្ញាណាមួយនៃការអស់កម្លាំង។ ហើយនៅពេលដែលអ្នកដឹងថាខ្លួនអ្នកមានការអស់កំលាំងចិត្តត្រូវចំណាយពេលសម្រាកវិញ។ នៅពេលដែលអ្នកអាចធ្វើឲមានតុល្យភាពការងារនិងជីវិតរបស់អ្នក ពេលនោះហើយគឺជាពេលដែលអ្នកនឹងទទួលបានជោគជ័យច្រើនបំផុត។

គន្លឹះជោគជ័យ, ជីវិត ការសិក្សា និង ការងារ