៣ គន្លឹះក្នុងការងាយស្រួលស្វែងរកការងារ

១/ យល់ច្បាស់ពីអ្វីដែលអ្នកចង់បាន

មុនពេលចាប់ផ្តើមស្វែងរកការងារសូមចំណាយពេលឆ្លុះបញ្ចាំងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់អ្នកនិងប្រភេទការងារដែលអ្នកចូលចិត្តធ្វើ។ អ្នកស្គាល់ខ្លួនអ្នកកាន់តែច្បាស់អ្នកទំនងជានឹងរកការងារថ្មីដែលផ្តល់ឱ្យអ្នកនូវការពេញចិត្តកាន់តែខ្លាំង។

២/ ធ្វើការស្រាវជ្រាវពីក្រុមហ៊ុនដែលអ្នកចង់ធ្វើ

នៅពេលអ្នកដឹងពីអ្វីដែលអ្នកចង់ធ្វើហើយ អ្នកត្រូវស្វែងរកក្រុមហ៊ុនណាដែលមានលក្ខណៈសាកសមនឹងអ្នក។ គន្លឹះល្អបំផុតសម្រាប់ស្វែងរកការងារថ្មីគឺត្រូវស៊ើបអង្កេតទំព័រវេបសាយរបស់ក្រុមហ៊ុន។ វានឹងជួយអ្នកឱ្យស្គាល់នូវវប្បធម៌ របស់ ក្រុមហ៊ុនដែលវានឹងផ្តល់ជាទុនដើម្បីឲអ្នកងាយត្រៀមក្នុងការធ្វើបទសម្ភាសន៍

៣/ រៀបចំ CV ឲបានល្អ

ការរៀបចំ CV អាចជាបញ្ហាសំរាប់អ្នកស្វែងរកការងារ។ ការពិតវាអាចជាបញ្ហាប្រសិនបើយើងមិនដឹងថាគួរធ្វើវាបែបណា។ ខាងក្រោមជាគន្លឺះខ្លះៗដើម្បីជួយអ្នកក្នុងការសរសេរ​និងរៀបចំ CV ឲបានល្អ៖
​​​​​ – ត្រួតពិនិត្យមើលពត៍មានផ្ទាល់ខ្លួនរបស់អ្នកឲបានត្រឹមត្រូវ (ឈ្មោះ, អ៊ីម៉ែល, លេខទូរស័ព្ទ…)
– កំណត់ទំហំពុម្ពអក្សររបស់អ្នកត្រឹម ១០-១២
– ជ្រើសរើសពុម្ពអក្សរដែលមានភាពទាក់ទាញដល់អ្នកអាន
– ដាក់បទពិសោធន៍ការងារណាដែលសំខាន់ៗហើយទាក់ទងទៅនឹងមុខតំណែងដែលអ្នកចង់ធ្វើ
– អាចស្វែងរកគំរូល្អៗតាមប្រព័ន្ធ Internet
– ស្វែងរកមិត្តភក្តិរបស់អ្នកឫក៏អ្នកមានបទពិសោធន៍ការងារខ្ពស់ដូចជាគ្រូរបស់អ្នកដើម្បីសូមឲពួកគាត់ជួយត្រួតពិនិត្យ CV ដែលអ្នកបានធ្វើហើយ

គន្លឹះជោគជ័យ